ព្រះត្រៃបិដក ភាគ ៣៥
ព្រាហ្មណ៍ទាំងឡាយ ដែលសេចក្តីក្រោធ គ្របសង្កត់ មានអាជ្ញាលើខ្លួនជាច្រើន នាំគ្នាប្រព្រឹត្តខុស ក្នុងបុគ្គល ដែលមានតណ្ហា និងបុគ្គល ដែលឥតតណ្ហាទាំងឡាយ បុគ្គលដែលមិនបានគ្រប់គ្រងទ្វារ រមែងមានសេចក្តីសាបសូន្យទទេ ដូចទ្រព្យ ដែលបុរសបាន ក្នុងវេលាយល់សប្តិ។ ការអត់អាហារ ១ ការដេកលើផែនដី ១ការជម្រះរាយកាយអំពីព្រឹក ១ ត្រៃភេទ ១ ស្បែកខ្លាឃ្មុំ មានសម្ផ័ស្សរឹង ១ ផ្នួងសក់ ១ មន្ទិលរបស់ធ្មេញ ១ មន្ត ១ សីល និងវត្ត ១ តបៈ១ ការញុំាងមហាជនឲ្យភ័ន្តភាំង ១ ទំពក់ ១ ទឹក ១ គ្រឿងដុសខាត់មុខ ១ ទាំងនេះជាគ្រឿងបរិក្ខារ របស់ពួកព្រាហ្មណ៍ ដែលពួកព្រាហ្មណ៍បានធ្វើ ភាវនាបន្តិចបន្តួច ទាំងបានតំកល់ចិត្ត ខ្ជាប់ខ្ជួនល្អ ជាចិត្តថ្លា មិនកករល្អក់ ជាចិត្តមិនរឹងត្អឹង គឺទន់ភ្លន់ ក្នុងពួកសត្វទាំងពួង ផ្លូវនោះ តែងប្រព្រឹត្តទៅ ដើម្បីដល់នូវធម៌ដ៏ប្រសើរ។
ID: 636872501195830799
ទៅកាន់ទំព័រ៖