ព្រះត្រៃបិដក ភាគ ៣៥

 ​[​២០៥​]​ ​គ្រានោះ​ ​មាណព​ទាំងនោះ​ ​ក៏​ខឹង​អាក់អន់​ចិត្ត​ ​ហើយ​នាំគ្នា​ចូល​ទៅ​រក​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​នឹង​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ដូច្នេះ​ថា​ ​នែ​លោក​ដ៏​ចម្រើន​ ​លោក​គប្បី​ដឹង​ថា​ ​សមណៈ​ឈ្មោះ​ ​មហា​ក​ច្ចា​នៈ​ ​មិន​ពោល​សរសើរ​ ​ត្រឡប់ជា​ពោល​បដិសេធ​ ​ចំពោះ​មន្ត​ទាំងឡាយ​ ​របស់​ពួក​ព្រាហ្មណ៍​ ​ដោយ​ដាច់ខាត​។​ ​កាល​ពួក​មាណព​ ​និយាយ​យ៉ាងនេះ​ហើយ​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ក៏​ខឹង​អាក់អន់​ចិត្ត​។​ ​ទើប​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​បើ​តាម​អញ​ស្តាប់​សំដី​ ​របស់​ពួក​មាណព​ ​គួរតែ​ជេរប្រទេច​ ​គម្រាម​ព្រះ​សមណៈ​មហា​ក​ច្ចា​នៈ​ ​ដោយពិត​ ​តែ​អំពើ​នេះ​ ​មិន​សមគួរ​ ​ដល់​អញ​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ចូល​ទៅ​សួរ​លោក​សិន​។​ ​លំដាប់នោះ​ ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​ព្រមដោយ​មាណព​ទាំងនោះ​ ​បាន​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​គួរ​ជាទី​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​លោ​ហិ​ច្ច​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​ដ៏​គួរ​ហើយ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636872501361250261
ទៅកាន់ទំព័រ៖