ព្រះត្រៃបិដក ភាគ ៣៥
បានពោលនឹងព្រះមហាកច្ចានៈមានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈដ៏ចម្រើន ពួកមាណព អ្នករកឧស ជាសិស្សរបស់ខ្ញុំ ច្រើននាក់ បានមកក្នុងទីនេះ ដែរឬ។ ម្នាលព្រាហ្មណ៍ ពួកមាណពអ្នករកឧស ជាសិស្សរបស់អ្នកច្រើននាក់ បានមកក្នុងទីនេះមែន។ ចុះព្រះកច្ចានៈដ៏ចម្រើន បានពោលចរចា ជាមួយនឹងពួកមាណទាំងនោះ ខ្លះដែរឬ។ ម្នាលព្រាហ្មណ៍ អាត្មាបានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ ខ្លះដែរ។ ចុះព្រះកច្ចានៈដ៏ចម្រើន បានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ ដូចម្តេចខ្លះ។ ម្នាលព្រាហ្មណ៍ អាត្មាបានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ យ៉ាងនេះថា
ព្រាហ្មណ៍ទាំងឡាយណា រឭកធម៌ (របស់ពួកព្រាហ្មណ៍) បុរាណ ព្រាហ្មណ៍ទាំងឡាយនោះ ឈ្មោះថា ជាអ្នកមានសីល ដ៏ឧត្តម មានគុណប្រាកដមកអំពីមុន។បេ។ ជាចិត្តមិនរឹងត្អឹង គឺទន់ភ្លន់ ក្នុងពួកសត្វទួទៅ ផ្លូវនោះ រមែងប្រព្រឹត្តទៅ ដើម្បីដល់នូវធម៌ដ៏ប្រសើរ។
ID: 636872501590233358
ទៅកាន់ទំព័រ៖