ព្រះត្រៃបិដក ភាគ ៣៥
ម្នាលព្រហ្មណ៍ អាត្មាបានពោលពាក្យចរចា ជាមួយនឹងពួកមាណពទាំងនោះ យ៉ាងនេះឯង។ ព្រះកច្ចានៈដ៏ចម្រើនពោលថា បុគ្គលមិនបានគ្រប់គ្រងទ្វារ ដូច្នេះ បពិត្រព្រះកច្ចានៈដ៏ចម្រើន បុគ្គល ដែលមិនបានគ្រប់គ្រងទ្វារ តើដោយហេតុដូចម្តេច។ ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ បានឃើញរូប ដោយចក្ខុហើយ ជាប់ចិត្តក្នុងរូប ដែលជាទីស្រឡាញ់ ព្យាបាទក្នុងរូប ដែលមិនជាទីស្រឡាញ់ មិនបានប្រុងស្មារតី មានចិត្តប្រកបដោយកិលេស ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតហើយ រមែងមិនរលត់ទៅវិញ ដោយមិនមានសេសសល់ ដោយប្រការយ៉ាងណា។ បុគ្គលឮសំឡេង ដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្តហើយ
ID: 636872501768613560
ទៅកាន់ទំព័រ៖