ព្រះត្រៃបិដក ភាគ ៣៥

​រមែង​ជាប់ចិត្ត​ ​ក្នុង​ធម្មារម្មណ៍​ ​ដែល​ជាទីស្រឡាញ់​ ​ព្យាបាទ​ក្នុង​ធម្មារម្មណ៍​ ​ដែល​មិនជា​ទីស្រឡាញ់​ ​មិន​ប្រុងស្មារតី​ ​មានចិត្ត​ប្រកបដោយ​កិលេស​ ​ទាំង​មិនដឹង​តាមពិត​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​។​ ​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ ​របស់​បុគ្គល​នោះ​ ​ដែល​កើតឡើង​ ​រមែង​មិន​រលត់​ទៅវិញ​ ​ដោយ​មិន​មាន​សេសសល់​ ​ដោយ​ប្រការ​យ៉ាងណា​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ ​មិនបាន​គ្រប់គ្រង​ទ្វារ​ ​រមែង​មាន​ដោយ​ប្រការ​យ៉ាងនោះ​ ​ៗ​ ​ឯង​។​ ​
 [​២០៦​]​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​ចំឡែក​ណាស់​ ​បុគ្គល​ ​ដែល​មិនបាន​គ្រប់គ្រង​ទ្វារ​ ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ពោល​ថា​ ​ជា​បុគ្គល​ ​មិនបាន​គ្រប់គ្រង​ទ្វារ​មែន​។​ ​ចុះ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​ពោល​ថា​ ​បុគ្គល​ ​គ្រប់គ្រង​ទ្វារ​ ​ដូច្នេះ​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​តើ​បុគ្គល​ ​ដែល​បាន​គ្រប់គ្រង​ទ្វារ​ ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​ព្រាហ្មណ៍​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ហើយ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636872501952004050
ទៅកាន់ទំព័រ៖