ព្រះត្រៃបិដក ភាគ ៣៥
មិនជាប់ចិត្តក្នុងរូប ដែលជាទីស្រឡាញ់ មិនព្យាបាទក្នុងរូប ដែលមិនជាទីស្រឡាញ់ ប្រុងស្មារតី មានចិត្តមិនប្រកបដោយកិលេស ទាំងដឹងច្បាស់តាមពិត នូវចេតោវិមិត្តិ នឹងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ ដ៏លាមកទាំងនោះ របស់បុគ្គលនោះ ដែលកើតឡើង រមែងរលត់ទៅវិញដោយ មិនមានសេសសល់ ដោយប្រការយ៉ាងណា។ បុគ្គលឮសំឡេង ដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ជញ្ជាបរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្តហើយ មិនជាប់ចិត្ត ក្នុងធម្មារម្មណ៍ ដែលជាទីស្រឡាញ់ មិនព្យាបាទ ក្នុងធម្មារម្មណ៍ ដែលមិនជាទីស្រឡាញ់ ប្រុងស្មារតី មានចិត្តមិនប្រកបដោយកិលេស ទាំងដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ។ អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ ដែលកើតឡើង រមែងរលត់ទៅ ដោយមិនមានសេសសល់ ដោយប្រការយ៉ាងណា។ ម្នាលព្រាហ្មណ៍ បុគ្គល បានគ្រប់គ្រងទ្វារ ដោយប្រការយ៉ាងនោះ ៗ ឯង។
ID: 636872502150825422
ទៅកាន់ទំព័រ៖