ព្រះត្រៃបិដក ភាគ ៣៥

 ​[​២០៧​]​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​ចម្លែក​ណាស់​ ​បុគ្គល​ ​ដែល​គ្រប់គ្រង​ទ្វារ​ ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​ពោល​ថា​ ​ជា​អ្នកគ្រប់គ្រង​ទ្វារ​មែន​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​ដូច​គេ​ផ្ងារ​របស់​ ​ដែលគេ​ផ្កាប់​ ​ឬ​បើក​បង្ហាញ​របស់​ ​ដែល​បិទបាំង​ទុក​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ឬ​ទ្រោល​ប្រទីប​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ទាំងឡាយ​ ​ដែល​មាន​ភ្នែកភ្លឺ​ ​នឹង​បានឃើញ​នូវ​រូប​ទាំងឡាយ​ ​មាន​ឧបមា​ ​យ៉ាងណា​។​ ​ធម៌​ដែល​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​បាន​ប្រកាស​ដោយ​អនេកបរិយាយ​ ​ក៏​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះករុណា​នេះ​ ​សូម​ដល់​ព្រះមានព្រះភាគ​នោះ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​ទីរឭក​ ​សូម​ព្រះ​ក​ច្ចា​នៈ​ដ៏​ចម្រើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះករុណា​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ជាដើម​តទៅ​។​ ​មួយទៀត​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636872502789701963
ទៅកាន់ទំព័រ៖