ព្រះត្រៃបិដក ភាគ ៣៥
ហើយចូលទៅរកវេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏បានពោលនឹង វេរហញ្ចានិគោត្តាព្រាហ្មណី ដូច្នេះថា បពិត្រនាងជាម្ចាស់ នាងដ៏ចម្រើន គួរដឹងថា ព្រះសមណៈឧទាយិ តែងសម្តែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសព្រហ្មរិយធម៌ បរិសុទ្ធ បរិបូណ៌ទាំងអស់ ព្រមទាំងអត្ត ព្រមទាំងព្យព្ជានៈ។ នែមាណព បើដូច្នោះ អ្នកចូរទៅនិមន្តសមណៈឧទាយិ ដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក តាមពាក្យរបស់យើង។ មាណពនោះ ទទួលស្តាប់ពាក្យវេរហញ្ចានិគោត្តាព្រាហ្មណីថា បាទ នាងជាម្ចាស់ ហើយចូលទៅរកព្រះឧទាយិមានអាយុ លុះចូលទៅដល់ បានពោលនឹងព្រះឧទាយិ មានអាយុដូច្នេះថា សូមព្រះឧទាយិដ៏ចម្រើន ទទួលភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក របស់វេរហញ្ចានិគោត្តាព្រាហ្មណី ជាភរិយារបស់អាចារ្យ នៃខ្ញុំករុណា។ ព្រះឧទាយិមានអាយុ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។ លុះកន្លងរាត្រីនោះទៅ ព្រះឧទាយិមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និង
ID: 636872503522923901
ទៅកាន់ទំព័រ៖