ព្រះត្រៃបិដក ភាគ ៣៥
ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់លំនៅ របស់វេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក។ គ្រានោះ វេរហញ្ចនិគោត្តាព្រាហ្មណី (អង្គាស) ព្រះឧទាយិមានអាយុ ដោយខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែក។ ទើបវេរហញ្ចានិគោត្តាព្រាហ្មណី (ដឹងថា) ព្រះឧទាយិមានអាយុ ឆាន់ស្រេច លែងលូកដៃ ក្នុងបាត្រហើយ ក៏ពាក់ស្បែកជើង អង្គុយលើអាសនៈខ្ពស់ ទទូរក្បាល បានពោលនឹងព្រះឧទាយិមានអាយុ ដូច្នេះថា បពិត្រព្រះសមណៈ សូមលោកសម្តែងធម៌ទៅ។ ព្រះឧទាយិ ពោលថា ម្នាលនាង សម័យគួរនឹងមាន ( ទៅថ្ងៃក្រោយ ) ហើយក៏ក្រោកអំពីអាសនៈ ចៀសចេញទៅ។
ID: 636872503699714013
ទៅកាន់ទំព័រ៖