ព្រះត្រៃបិដក ភាគ ៣៥
[១៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ត្រេកអរចំពោះភ្នែក បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះអណ្តាត បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគត ពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះចិត្ត បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនផុតចាកទុក្ខ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា មិនត្រេកអរ ចំពោះភ្នែក បុគ្គលនោះ ទើបឈ្មោះថា មិនត្រេកអរចំពោះទុក្ខ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។បេ។ បុគ្គលណា មិនត្រេកអរ ចំពោះអណ្តាត បុគ្គលនោះ ឈ្មោះថា មិនត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។ បុគ្គលណា មិនត្រេកអរចំពោះចិត្ត បុគ្គលនោះ ឈ្មោះថាមិន ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរ ចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។ ចប់សូត្រទី៧។
ID: 636872384704567880
ទៅកាន់ទំព័រ៖