ព្រះត្រៃបិដក ភាគ ៣៥
[២០៩] មាណពនោះ ចូលទៅរកព្រះឧទាយិ ជាគម្រប់ពីរដងទៀត លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះឧទាយិមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួរជាទីរឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះមាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះឧទាយិមានអាយុ ក៏ពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ មាណពនោះ លុះព្រះឧទាយិ បានពន្យល់ឲ្យឃើញច្បាស់ ឲ្យសមាទាន ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកអំពីអាសនៈ ចូលទៅរក វេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងវេរហញ្ចានិគោត្តាព្រាហ្មណី ដូច្នេះថា បពិត្រនាងជាម្ចាស់ នាងដ៏ចម្រើន គួរដឹងថា ព្រះសមណៈឧទាយិ តែងសម្តែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសព្រហ្មចរិយធម៌ បរិសុទ្ធ បរិបូណ៌ទាំងអស់ ព្រមទាំងអត្ថ ព្រមទាំងព្យព្ជានៈ។ នែមាណព អ្នកពោលសរសើរគុណព្រះសមណៈឧទាយិ យ៉ាងនេះ ពិតមែនហើយ ប៉ុន្តែព្រះសមណៈឧទាយិ
ID: 636872503881814429
ទៅកាន់ទំព័រ៖