ព្រះត្រៃបិដក ភាគ ៣៥
កាលយើងនិយាយថា បពិត្រព្រះសមណៈ សូមលោកសម្តែងធម៌ទៅ ដូច្នេះ លោកឆ្លើយថា ម្នាលនាង សម័យគួរ នឹងមាន (ទៅថ្ងៃក្រោយ ) ហើយក្រោកអំពីអាសនៈចេញទៅ។ ពិតដូច្នោះមែន ដ្បិតនាងដ៏ចម្រើន ពាក់ស្បែកជើង អង្គុយលើអាសនៈខ្ពស់ ទទូរក្បាល បានពោល ដូច្នេះថា បពិត្រព្រះសមណៈ ចូរលោកសម្តែងធម៌ទៅ ព្រោះថា លោកដ៏ចម្រើនទាំងនោះ ជាអ្នកគោរពធម៌ មានធម៌ជាទីគោរព។ ម្នាលមាណព បើដូច្នោះ អ្នកចូរទៅនិមន្ត ព្រះសមណៈឧទាយិ ដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក តាមពាក្យរបស់យើង។ មាណពនោះ ទទួលពាក្យវេរហញ្ចានិគោត្តាព្រាហ្មណីថា បាទ នាងដ៏ចម្រើន ហើយចូលទៅរកព្រះឧទាយិមានអាយុ លុះចូលទៅដល់ហើយ បានពោលនឹងព្រះឧទាយិមានអាយុ ដូច្នេះថា សូមព្រះឧទាយិដ៏ចម្រើន ទទួលនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក របស់វេរហញ្ចានិគោត្តាព្រាហ្មណី ជាភរិយា នៃអាចារ្យរបស់ខ្ញុំព្រះករុណា។ ព្រះឧទាយិមានអាយុ ក៏បានទទួលនិមន្តដោយតុណ្ហីភាព។ លំដាប់នោះ ព្រះឧទាយិមានអាយុ លុះកន្លង រាត្រីនោះទៅ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ លំនៅ នៃវេរហញ្ចានិគោត្តាព្រាហ្មណី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក។ ទើបវេរហញ្ចានិគោត្តាព្រាហ្មណី
ID: 636872504058124513
ទៅកាន់ទំព័រ៖