ព្រះត្រៃបិដក ភាគ ៣៥

​អង្គាស​ព្រះ​ឧទាយិ​មាន​អាយុ​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ផ្ចិតផ្ចង់​ ​ដោយដៃ​ខ្លួនឯង​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​លោក​ប្រកែក​។​ ​លំដាប់នោះ​ ​វេ​រហ​ញ្ចា​និ​គោ​ត្តា​ព្រាហ្មណី​ ​(​ ​ដឹង​ថា​ ​)​ ​ព្រះ​ឧទាយិ​មាន​អាយុ​ ​ឆាន់​ស្រេច​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​ដោះ​ស្បែកជើង​ ​អង្គុយ​លើ​អាសនៈ​ទាប​ ​ផាត់​ ​(​សំពត់​)​ ​អំពី​ក្បាល​ចេញ​ ​ហើយ​បាន​ពោល​នឹង​ព្រះ​ឧទាយិ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​កាលបើ​អ្វី​មាន​ ​ទើប​ព្រះអរហន្ត​ទាំងឡាយ​ ​បញ្ញា​ត្ត​នូវ​សុខ​ ​និង​ទុក្ខ​ ​កា​បើ​អ្វី​មិន​មាន​ ​ទើប​ព្រះអរហន្ត​ទាំងឡាយ​ ​មិន​បញ្ញា​ត្ត​នូវ​សុខ​ ​និង​ទុក្ខ​។​ ​
 [​២១០​]​ ​ម្នាលនាង​ ​កាលបើ​ចក្ខុ​មាន​ ​ទើប​ព្រះអរហន្ត​ទាំងឡាយ​ ​បញ្ញា​ត្ត​នូវ​សុខ​ ​និង​ទុក្ខ​ ​កាលបើ​ចក្ខុ​មិន​មាន​ ​ព្រះអរហន្ត​ទាំងឡាយ​ ​មិន​បញ្ញា​ត្ត​នូវ​សុខ​ ​និង​ទុក្ខ​ទេ​។​បេ​។​ ​កាលបើ​អណ្តាត​មាន​ ​ទើប​ព្រះ​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636872504342390772
ទៅកាន់ទំព័រ៖