ព្រះត្រៃបិដក ភាគ ៣៥
រួចហើយ ដោយសេចក្តីមិនប្រមាទ ភិក្ខុទាំងនោះ មិនគួរប្រមាទទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយណា ជាសេក្ខបុគ្គល មិនទាន់បានសម្រេចអរហត្តផលនៅឡើយ ក៏ប្រាថ្នា នូវព្រះនិព្វាន ជាធម្មជាតក្សេម ចាកយោគៈ ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភិក្ខុទាំងនោះ ត្រូវបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយ ដែលគប្បីដឹងច្បាស់ ដោយភ្នែក ជាទីពេញចិត្តក្តី មិនជាទីពេញចិត្តក្តី រមែងមាន រូបទាំងនោះ ពាល់ត្រូវរឿយៗ តែមិនគ្របសង្គត់ចិត្ត របស់ភិក្ខុនោះបានឡើយ ព្រោះតែគ្របសង្គត់ចិត្តមិនបាន ទើបភិក្ខុនោះ ប្រារព្ធសេចក្តីព្យាយាម មិនរួញរា តំកល់ស្មារតី មិនភ្លេចខ្លួន កាយក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏តាំងនៅខ្ជាប់ខ្ជួន មានអារម្មណ៍មូលតែមួយ។ ម្នាលភិក្ខុទាំងឡាយ (ព្រោះ) តថាគត សំឡឹងឃើញផល នៃសេចក្តីមិនប្រមាទនេះឯង ទើបពោលថា ភិក្ខុទាំងនោះ គួរបំពេញកិច្ច ក្នុងអាយតនៈ គឺ ផស្សៈ ទាំង ៦ ដោយសេចក្តីមិនប្រមាទ។បេ។ ម្នាលភិក្ខុទាំងឡាយ
ID: 636872505200139833
ទៅកាន់ទំព័រ៖