ព្រះត្រៃបិដក ភាគ ៣៥

​រស​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​ ​ដោយ​អណ្តាត​ ​ជាទី​ពេញចិត្ត​ក្តី​ ​មិនជា​ទី​ពេញចិត្ត​ក្តី​ ​រមែង​មាន​ ​រស​ទាំងនោះ​ ​ពាល់ត្រូវ​រឿយ​ ​ៗ​ ​តែ​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​ភិក្ខុ​នោះ​បាន​ឡើយ​ ​ព្រោះតែ​គ្រប​សង្កត់ចិត្ត​មិនបាន​ ​ទើប​ភិក្ខុ​នោះ​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​មិន​រួញរា​ ​តំ​កល់​ស្មារតី​ ​មិន​ភ្លេចខ្លួន​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​មិន​ក្រវល់ក្រវាយ​ ​ចិត្ត​ក៏​តាំងនៅ​ខ្ជាប់ខ្ជួន​ ​មាន​អារម្មណ៍​មូល​តែមួយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះ​)​ ​តថាគត​ ​សំឡឹង​ឃើញ​ផល​ ​នៃ​សេចក្តី​ប្រមាទ​នេះឯង​ ​ទើប​ពោល​ថា​ ​ភិក្ខុ​ទាំងនោះ​ ​គួរ​បំពេញ​កិច្ច​ ​ក្នុង​អាយតនៈ​ ​គឺ​ផស្សៈ​ ​ទាំង​ ​៦​ ​ដោយ​សេចក្តី​មិន​ប្រមាទ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មារម្មណ៍​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​ ​ដោយចិត្ត​ ​ជាទី​ពេញចិត្ត​ក្តី​ ​មិនជា​ទី​ពេញចិត្ត​ក្តី​ ​រមែង​មាន​ ​ធម្មារម្មណ៍​ទាំងនោះ​ ​ពាល់ត្រូវ​រឿយ​ ​ៗ​ ​តែ​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​ភិក្ខុ​នោះ​បាន​ឡើយ​ ​ព្រោះតែ​គ្រប​សង្កត់ចិត្ត​មិនបាន​ ​ទើប​ភិក្ខុ​នោះ​ ​ប្រារព្ធ​សេ​ចក្តីព្យ​យាម​ ​មិន​រួញរា​ ​តំ​កល់​ស្មារតី​ ​មិន​ភ្លេចខ្លួន​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​មិន​ក្រវល់ក្រវាយ​ ​ចិត្ត​ក៏​តាំងនៅ​ខ្ជាប់ខ្ជួន​ ​មាន​អារម្មណ៍​មូល​តែមួយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះ​)​ ​តថាគត​ ​សំឡឹង​ឃើញ​ផល​ ​នៃ​សេចក្តី​មិន​ប្រមាទ​នេះឯង​ ​ទើប​ពោល​ថា​ ​ភិក្ខុ​ទាំងនោះ​ ​គួរ​បំពេញ​កិច្ច​ ​ក្នុង​អាយតនៈ​ ​គឺ​ផស្សៈ​ ​ទាំង​ ​៦​ ​ដោយ​សេចក្តី​មិន​ប្រមាទ​។​ ​ចប់​សូត្រ​ ​ទី​ ​១​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636872505361949087
ទៅកាន់ទំព័រ៖