ព្រះត្រៃបិដក ភាគ ៣៥

 ​[​២១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជា​លាភ​របស់​អ្នក​ទាំងឡាយ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អត្តភាព​ជា​មនុស្ស​ ​ឈ្មោះថា​ ​អ្នក​ទាំងឡាយ​ ​បាន​ល្អ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខណៈ​នៃ​ការប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក៏​ឈ្មោះថា​ ​អ្នក​ទាំងឡាយ​ ​បាន​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នរក​ ​ឈ្មោះ​ ​ផស្សា​យត​និ​កៈ​ ​ទាំង​ ​៦​ ​តថាគត​ ​បានឃើញ​ហើយ​ ​បុគ្គល​ឃើញ​រូប​ណាមួយ​ ​ក្នុង​នរក​នោះ​ ​ដោយ​ភ្នែក​ ​រមែង​ឃើញ​តែ​រូប​ ​ដែល​មិនជា​ទី​ប្រាថ្នា​ ​មិនឃើញ​រូប​ ​ដែល​ជាទី​ប្រាថ្នា​ ​ឃើញ​តែ​រូប​ ​ដែល​មិនជា​ទី​ត្រេកអរ​ ​មិនឃើញ​រូប​ ​ដែល​ជាទី​ត្រេកអរ​ ​ឃើញ​តែ​រូប​ ​ដែល​មិនជា​ទីគាប់ចិត្ត​ ​មិនឃើញ​រូប​ ​ដែល​ជាទី​គាប់ចិត្ត​ឡើយ​ ​ឮ​សំឡេង​ណាមួយ​ ​ដោយ​ត្រចៀក​។​ ​ធុំក្លិន​ណាមួយ​ ​ដោយ​ច្រមុះ​។​ ​ជញ្ជាប់​រស​ណាមួយ​ ​ដោយ​អណ្តាត​។​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ណាមួយ​ ​ដោយ​កាយ​។​ ​ដឹង​ច្បាស់​ ​នូវ​ធម្មារម្មណ៍​ណាមួយ​ ​ដោយចិត្ត​ ​រមែង​ដឹង​ធម្មារម្មណ៍​ ​ដែល​មាន​សភាព​មិនជា​ទី​ប្រាថ្នា​ ​មិនដឹង​នូវ​ធម្មារម្មណ៍​ ​ដែល​មាន​សភាព​ជាទី​ប្រាថ្នា​ ​ដឹង​តែ​ធម្មារម្មណ៍​ ​ដែល​មាន​សភាព​មិនជា​ទី​ត្រេកអរ​ ​មិនដឹង​នូវ​ធម្មារម្មណ៍​ ​ដែល​មាន​សភាព​ជាទី​ត្រេកអរ​ ​ដឹង​តែ​ធម្មារម្មណ៍​ ​ដែល​មាន​សភាព​មិនជា​ទីគាប់ចិត្ត​ ​មិនដឹង​នូវ​ធម្មារម្មណ៍​ ​ដែល​មាន​សភាព​ជាទី​គាប់ចិត្ត​ឡើយ​។​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636872505553020016
ទៅកាន់ទំព័រ៖