ព្រះត្រៃបិដក ភាគ ៣៥
[២១៣] ម្នាលភិក្ខុទាំងឡាយ ជាលាភរបស់អ្នកទាំងឡាយហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ឈ្មោះថា អ្នកទាំងឡាយ បានដោយល្អហើយ ម្នាលភិក្ខុទាំងឡាយ ខណៈនៃការប្រព្រឹត្តិព្រហ្មចរិយធម៌ ឈ្មោះថា អ្នកទាំងឡាយបានហើយ។ ម្នាលភិក្ខុទាំងឡាយ ឋានសួគ៌ឈ្មោះ ផស្សាយតនិកៈ ទាំង ៦ តថាគត បានឃើញហើយ បុគ្គលឃើញរូបណាមួយ ក្នុងឋានសួគ៌នោះ ដោយភ្នែក រមែងឃើញតែរូប ដែលជាទីប្រាថ្នា មិនឃើញនូវរូប ដែលមិនជាទីប្រាថ្នា ឃើញតែរូប ដែលជាទីត្រេកអរ មិនឃើញនូវរូប ដែលមិនជាទីត្រេកអរ ឃើញតែរូបដែលជាទីគាប់ចិត្ត មិនឃើញនូវរូប ដែលមិនជាទីគាប់ចិត្តឡើយ។បេ។ ជញ្ជាប់រសណាមួយ ដោយងណ្តាត។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ណាមួយដោយចិត្ត រមែងដឹងតែធម្មារម្មណ៍ ដែលមានសភាពជាទីប្រាថ្នា
ID: 636872505723129746
ទៅកាន់ទំព័រ៖