ព្រះត្រៃបិដក ភាគ ៣៥
[២០] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ត្រេកអរចំពោះរូប បុគ្គលនោះឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនរួច ផុតចាកទុក្ខ។បេ។ បុគ្គលណា ត្រេកអរចំពោះសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ បុគ្គលនោះ ឈ្មោះថា ត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា ត្រេកអរចំពោះទុក្ខ បុគ្គលនោះ មិនរួចផុតចាកទុក្ខ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា មិនត្រេកអរចំពោះរូប បុគ្គលនោះ ទើបឈ្មោះថា មិនត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។ បុគ្គលណា មិនត្រេកអរ ចំពោះសំឡេង ក្លិន រស ផោដ្ឋឰៈ ធម្មារម្មណ៍ បុគ្គលនោះ ឈ្មោះថា មិនត្រេកអរចំពោះទុក្ខ។ តថាគតពោលថា បុគ្គលណា មិនត្រេកអរចំពោះទុក្ខ បុគ្គលនោះ រួចផុតចាកទុក្ខ។ ចប់សូត្រ ទី៨។
ID: 636872384896998886
ទៅកាន់ទំព័រ៖