ព្រះត្រៃបិដក ភាគ ៣៥
ត្រេកអរនឹងធម្មារម្មណ៍ ពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ តែងកើតទុក្ខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ បានដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ទៅផង អានិសង្សផង ទោសផង ឧបាយជាគ្រឿងរលាស់ចេញផង នៃរូបទាំងឡាយ ទើបជាអ្នកមិនរីករាយនឹងរូប មិនត្រេកអរនឹងរូប មិនពេញចិត្តនឹងរូប ម្នាលភិក្ខុទាំងឡាយ តថាគត រមែងមានសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃរូប។ ព្រះតថាគត បានដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង ហេតុជាទីរលត់ផង អានិសង្សផង ទោសផង ឧបាយជាគ្រឿងរលាស់ចេញផង នៃសំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ទើបមិនមានសេចក្តីរីករាយ នឹងធម្មារម្មណ៍ មិនត្រេកអរនឹងធម្មារម្មណ៍ មិនពេញចិត្តនឹងធម្មារម្មណ៍ ម្នាលភិក្ខុទាំងឡាយ តថាគត រមែងមានសេចក្តីសុខ ព្រោះការប្រែប្រួល ប្រាស រលត់ នៃធម្មារម្មណ៍។ ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រ នេះចប់ហើយ លុះព្រះសុគត ជាសាស្តាត្រាស់ព្រះសូត្រនេះហើយ ទើបទ្រង់សម្តែង នូវគាថាពន្ធដទៃទៀត ដូច្នេះថា
ID: 636872506088520645
ទៅកាន់ទំព័រ៖