ព្រះត្រៃបិដក ភាគ ៣៥

​[​២១៥​]​ ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផស្សៈ​ ​ធម្មារម្មណ៍​ទាំងអស់​ ​តថាគត​ ​ពោល​ថា​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​។​ ​អារម្មណ៍​ទាំង​នុ៎ះឯង​ ​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​សន្មត​ ​ថា​ជា​សុខ​ ​ប្រសិនបើ​អារម្មណ៍​ទាំង​នុ៎ះ​ ​រលត់​ទៅ​ក្នុង​ទីណា​ ​ទីនោះ​ ​ពួក​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​សន្មត​ថា​ជា​ទុក្ខ​។​ ​ក៏​ឯ​សេចក្តី​រលត់​ ​នូវ​សក្កា​យ​ទិដ្ឋិ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​បានឃើញ​ច្បាស់​ ​ថា​ជា​សុខ​ ​សេចក្តី​សុខ​នេះ​ ​តែង​មានដល់​បណ្ឌិត​ទាំងឡាយ​ ​ដែល​ឃើញច្បាស់​ ​(​ដោយ​ប្រាជ្ញា​)​ ​ប៉ុន្តែ​ជាស​ត្រូវ​នឹង​លោក​ទាំងមូល​។​ ​ជន​ទាំងឡាយ​ដទៃ​ ​ពោល​នូវ​អារម្មណ៍​ណា​ ​ថា​ជា​សុខ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ពោល​នូវ​អារម្មណ៍​នោះ​ ​ថា​ជា​ទុក្ខ​វិញ​ ​ជន​ទាំងឡាយ​ដទៃ​ ​ពោល​នូវ​អារម្មណ៍​ណា​ ​ថា​ជា​ទុក្ខ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​អ្នកដឹង​ច្បាស់​ ​(​ពោល​)​ ​នូវ​អារម្មណ៍​នោះ​ ​ថា​ជា​សុខ​វិញ​។​ ​អ្នក​ចូល​មើល​នូវ​និព្វាន​ធម៌​ ​ដែល​បុគ្គល​ដឹង​បាន​ដោយ​កម្រ
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636872506329834447
ទៅកាន់ទំព័រ៖