ព្រះត្រៃបិដក ភាគ ៣៥

​ឯ​ពួក​មនុស្ស​ល្ងង់ខ្លៅ​ ​តែង​វង្វេង​ ​ក្នុង​និព្វាន​ធម៌​នោះ​ឯង​ ​សេចក្តី​ងងឹត​ ​គឺ​មាន​អាការ​ដូចជា​មនុស្ស​ខ្វាក់​ ​រមែង​មានដល់​ជន​ទាំងឡាយ​ ​ដែល​ត្រូវ​កិលេស​រួបរឹត​ហើយ​ ​មិនឃើញ​នូវ​ព្រះនិព្វាន​។​ ​មួយទៀត​ ​ព្រះនិព្វាន​ ​ជាទី​បើកចំហ​ ​ទទួល​ពួកសប្បុរស​ ​(​ ​ដែល​ឃើញច្បាស់​ ​ដោយ​ប្រាជ្ញាញាណ​ ​)​ ​ប្រៀប​ដូចជា​ពន្លឺ​ ​ជន​ទាំងឡាយ​ ​ដែល​មិន​ប៉ិនប្រសប់​ ​នូវ​ផ្លូវ​ ​និង​មិនមែន​ផ្លូវ​ ​រមែង​មិនដឹង​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ដែល​មាននៅ​ក្នុង​ទី​ជិត​។​ ​ធម៌​នេះ​ហើយ​ ​ដែល​ជន​ទាំងឡាយ​ ​ត្រូវ​ភវ​រាគៈ​គ្រប​សង្កត់​ ​មាន​ប្រក្រតី​អន្ទោល​ទៅ​ ​តាម​ក្រសែ​នៃ​ភព​ ​ចូល​ទៅកាន់​លំនៅ​របស់​មារ​រឿយ​ៗ​ ​មិនបាន​ត្រាស់​ដឹង​ ​ដោយ​ប្រពៃ​ឡើយ​។​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ដែល​មិន​មាន​អាសវៈ​ ​បាន​ត្រាស់​ដឹង​ ​ដោយ​ប្រពៃ​ ​នូវ​ព្រះនិព្វាន​ណា​ ​ហើយ​បរិនិព្វាន​ ​នរណា​ហ្ន៎​ ​លើកលែងតែ​ព្រះ​អរិយៈ​ទាំងឡាយ​ចេញ​ ​គួរ​ត្រាស់​ដឹង​ ​នូវ​ព្រះនិព្វាន​នោះ​បាន​។​ ​ចប់​សូត្រ​ ​ទី​ ​៣​។​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636872506899087007
ទៅកាន់ទំព័រ៖