ព្រះត្រៃបិដក ភាគ ៣៥

 ​[​២១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​និង​មនុស្ស​ទាំងឡាយ​ ​ជា​អ្នក​រីករាយ​នឹង​រូប​ ​ត្រេកអរ​នឹង​រូប​ ​ពេញចិត្ត​នឹង​រូប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​រមែង​មានទុក្ខ​ ​ព្រោះ​ការប្រែប្រួល​ ​ប្រាស​ ​រលត់​ ​នៃ​រូប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​អ្នក​រីករាយ​ ​នឹង​សំឡេង​ ​រីករាយ​នឹង​ក្លិន​ ​រីករាយ​នឹង​រស​ ​រីករាយ​នឹង​ផោដ្ឋព្វៈ​ ​រីករាយ​នឹង​ធម្មារម្មណ៍​ ​ត្រេកអរ​នឹង​ធម្មារម្មណ៍​ ​ពេញចិត្ត​នឹង​ធម្មារម្មណ៍​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​រមែង​មានទុក្ខ​ ​ព្រោះ​ការប្រែប្រួល​ ​ប្រាស​ ​រលត់​ ​នៃ​ធម្មារម្មណ៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯត​ថា​គត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​ហេតុ​ជាទី​រលត់​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ឧបាយ​ ​ជា​គ្រឿ​រលាស់​ចេញ​ផង​ ​នៃ​រូប​ទាំងឡាយ​ ​ទើប​មិន​រីករាយ​នឹង​រូប​ ​មិន​ត្រេកអរ​នឹង​រូប​ ​មិន​ពេញចិត្ត​នឹង​រូប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​រមែង​មានតែ​សេចក្តី​សុខ​ ​ព្រោះ​ការប្រែប្រួល​ ​ប្រាស​ ​រលត់​ ​នៃ​រូប​។​ ​តថាគត​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ជាទី​កើតឡើង​ផង​ ​ហេតុ​ជាទី​រលត់​ផង​ ​អានិសង្ស​ផង​ ​ទោស​ផង​ ​ឧបាយ​ជា​គ្រឿងរ​លាស់​ចេញ​ផង​ ​នៃ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​ធម្មារម្មណ៍​ ​ទើប​មិន​រីករាយ​នឹង​ធម្មារម្មណ៍​ ​មិន​ត្រេកអរ​នឹង​ធម្មារម្មណ៍​ ​មិន​ពេញចិត្ត​នឹង​ធម្មារម្មណ៍​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636872507097388349
ទៅកាន់ទំព័រ៖