ព្រះត្រៃបិដក ភាគ ៣៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មានតែ​សេចក្តី​សុខ​ ​ព្រោះ​ការប្រែប្រួល​ ​ប្រាស​ ​រលត់​ ​នៃ​ធម្មារម្មណ៍​។​ ​ចប់​សូត្រ​ ​ទី​ ​៤​។​ ​
 [​២១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ដែល​មិនមែន​ជា​របស់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​របស់​នោះ​ចេញ​ ​របស់​នោះ​ ​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​របស់​អ្វី​ ​ដែល​មិនមែន​ជា​របស់​អ្នក​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នែក​មិនមែន​ជា​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ភ្នែក​នោះ​ចេញ​ ​ភ្នែក​នោះ​ ​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​បេ​។​ ​អណ្តាត​មិនមែន​ជា​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​អណ្តាត​នោះ​ចេញ​ ​អណ្តាត​នោះ​ ​ដែល​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​បេ​។​ ​ចិត្ត​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ចិត្ត​នោះ​ចេញ​ ​ចិត្ត​នោះ​ ​បើ​អ្នក​ទាំងឡាយ​ ​លះបង់​ចេញ​ហើយ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្មៅ​ ​ឧស​ ​មែក​ ​ស្លឹក​ណា​ ​ក្នុង​វត្ត​ជេតពន​នេះ​ ​ជន​នាំ​យក​ទៅ​ក្តី​ ​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636872507288019252
ទៅកាន់ទំព័រ៖