ព្រះត្រៃបិដក ភាគ ៣៥
ដុតក្តី ប្រើប្រាស់នូវស្មៅ ជាដើមនោះ តាមត្រូវការក្តី តើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ជននាំយកទៅក្តី ដុតក្តី ប្រើប្រាស់តាមត្រូវការក្តី នូវយើងទាំងឡាយដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា វត្ថុនុ៎ះ មិនមែនជាខ្លួន ឬជាទ្រព្យរបស់ខ្លួន នៃយើងខ្ញុំព្រះអង្គទេ។ ម្នាលភិក្ខុទាំង ឡាយ សេចក្តីនេះ មានឧមេយ្យ ដូចភ្នែកមិនមែន របស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ភ្នែកនោះចេញ ភ្នែកនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។បេ។ អណ្តាតមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់អណ្តាតនោះចេញ អណ្តាតនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។បេ។ ចិត្តមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ចិត្តនោះចេញ ចិត្តនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ ចប់សូត្រ ទី ៥។
ID: 636872507486110583
ទៅកាន់ទំព័រ៖