ព្រះត្រៃបិដក ភាគ ៣៥
[២១៨] ម្នាលភិក្ខុទាំងឡាយ របស់ណាដែលមិនមែនជារបស់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនមែនជារបស់អ្នកទាំងឡាយ។ ម្នាលលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់រូបទាំងនោះចេញ រូបទាំងនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់ទាំងនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្មៅ ឧស មែក ស្លឹកណា ក្នុងវត្តជេតពននេះ។បេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចរូប មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់រូបទាំងនោះចេញ រូបទាំងនោះ ដែលអ្នកទាំងឡាយ លះបង់ចេញហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ។
ID: 636872507664780802
ទៅកាន់ទំព័រ៖