ព្រះត្រៃបិដក ភាគ ៣៥
[២១] ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនូវ ការកើតចំពោះ ការកើតប្រាកដ នៃភ្នែកណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅនៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ (ការកើតឡើង ជាដើម) នៃត្រចៀកណា។បេ។ នៃច្រមុះណា។ នៃអណ្តាតណា។ នៃកាយណា។ ការកើតឡើង ការតាំងនៅ ការកើតចំពោះ ការកើតប្រាកដ នៃចិត្តណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃទុក្ខ ការតាំងនៅ នៃរោគទាំងឡាយ ការកើតប្រាកដ នៃជរា និងមរណៈ។ ម្នាលភិក្ខុទាំងឡាយ លុះតែការរលត់ ការរម្លាប់ ការវិនាស នៃភ្នែកណា នុ៎ះ ទើបឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។ ( ការរលត់ ) នៃត្រចៀកណា។ នៃច្រមុះណា។ នៃអណ្តាតណា។ នៃកាយណា។ ការរលត់ ការរម្ងាប់ ការវិនាស នៃចិត្តណា នុ៎ះ ឈ្មោះថា ការរលត់នៃទុក្ខ ការរម្ងាប់ នៃរោគទាំងឡាយ ការវិនាស នៃជរា និងមរណៈបាន។ ចប់សូត្រ ទី៩។
ID: 636872385086089702
ទៅកាន់ទំព័រ៖