ព្រះត្រៃបិដក ភាគ ៣៥
បច្ច័យណាក្តី ដែលនាំឲ្យកើតអណ្តាត ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើអណ្តាតកើតមកអំពីហេតុ និងបច្ច័យ ដែលជាទុក្ខហើយ អណ្តានឹងមានសេចក្តីសុខមកពីណា។បេ។ ចិត្តក៏ជាទុក្ខ ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចិត្ត ហេតុ និងបច្ច័យនោះឯង ក៏ជាទុក្ខដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចិត្តកើតមកអំពីហេតុ និងបច្ច័យដែលជាទុក្ខហើយ ចិត្តនឹងមានសេចក្តីសុខមកពីណា។ កាលបើឃើញ យ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[២២១] ម្នាលភិក្ខុទាំងឡាយ ចក្ខុជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតចក្ខុ ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើចក្ខុកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ ចក្ខុនឹងទៅជាអត្តាម្តេចកើត។បេ។ អណ្តាត ជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតអណ្តាត ហេតុនិងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើអណ្តាតកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ អណ្តាត នឹងទៅជាអត្តាម្តេចកើត
ID: 636872508594853999
ទៅកាន់ទំព័រ៖