ព្រះត្រៃបិដក ភាគ ៣៥

 ​[​២២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​អនត្តា​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​រូប​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​ជា​អនត្តា​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​រូប​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​ជា​អនត្តា​ហើយ​ ​រូប​នឹង​ទៅជា​អត្តា​ម្តេច​កើត​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​ធម្មារម្មណ៍​ ​ជា​អនត្តា​ ​ហេតុ​ណា​ក្តី​ ​បច្ច័យ​ណា​ក្តី​ ​ដែល​នាំឲ្យកើត​ធម្មារម្មណ៍​ ​ហេតុ​ ​និង​បច្ច័យ​នោះ​ឯង​ ​ក៏​ជា​អនត្តា​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះបើ​ធម្មារម្មណ៍​ ​កើតមក​អំពី​ហេតុ​ ​និង​បច្ច័យ​ ​ដែល​ជា​អនត្តា​ហើយ​ ​ធម្មារម្មណ៍​នឹង​ទៅជា​អត្តា​ម្តេច​កើត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​នឹង​រូប​ ​នឿយណាយ​នឹង​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​ធម្មារម្មណ៍​ទាំងឡាយ​ ​កាលបើ​នឿយណាយ​ ​ចិត្ត​ក៏​ប្រាសចាក​តម្រេក​ ​ព្រោះ​ការប្រាសចាក​តម្រេក​ ​ទើប​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ញាណ​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ ​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី​ ​១០​។​ ​

​ចប់​ ​ទេវ​ទ​ហវ​គ្គ​ ​ទី៤​។​

ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636872509199488582
ទៅកាន់ទំព័រ៖