ព្រះត្រៃបិដក ភាគ ៣៥
សុញ្ញាគារដ្ឋានទាំងឡាយហ្នឹងឯង។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ខំប្រឹងប្រែង កុំប្រមាទ កុំឲ្យមានវិប្បដិសារីជាខាងក្រោយ នេះឯងហើយ ដែលជាពាក្យប្រៀនប្រដៅ របស់តថាគត ដល់អ្នកទាំងឡាយ។ ចប់សូត្រ ទី១។
[២៣០] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវបដិបទា ជាទីសប្បាយដើម្បីព្រះនិព្វាន ចូរអ្នកទាំងឡាយ ស្តាប់នូវបដិបទានោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញថា ចក្ខុមិនទៀង ឃើញថារូបមិនទៀង ឃើញថាចក្ខុវិញ្ញាណ មិនទៀង ឃើញថាចក្ខុសម្ផ័ស្សមិនទៀង វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខ មិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ភិក្ខុឃើញវេទនានោះ ថាមិនទៀង។បេ។ ឃើញថាជិវ្ហា មិនទៀង ឃើញថារសមិនទៀង ឃើញថាជិវ្ហាវិញ្ញាណមិនទៀង ឃើញថាជិវ្ហាសម្ផ័ស្សមិនទៀង ទេវនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្ស ជាបច្ច័យ ភិក្ខុឃើញវេទនានោះ ថាមិនទៀង។បេ។ ឃើញថាមនោមិនទៀង ឃើញថា
ID: 636872510213676590
ទៅកាន់ទំព័រ៖