ព្រះត្រៃបិដក ភាគ ៣៥
វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ភិក្ខុឃើញវេទនានោះ ថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះបដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន។ ចប់សូត្រ ទី ៣។
[២៣២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវបដិបទានោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញថាចក្ខុជាអនត្តា ឃើញថារូបជាអនត្តា ឃើញថាចក្ខុវិញ្ញាណជាអនត្តា ឃើញថាចក្ខុសម្ផ័ស្ស ជាអនត្តា វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ភិក្ខុឃើញវេទនានោះ ថាអនត្តា។បេ។ ឃើញថាជិវ្ហាជាអនត្តា។បេ។ ឃើញថាមនោជាអនត្តា ឃើញថាធម្មារម្មណ៍ជាអនត្តា ឃើញថាមនោវិញ្ញាណជាអនត្តា ឃើញថាមនោសម្ផ័ស្សជាអនត្តា វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ
ID: 636872510962469419
ទៅកាន់ទំព័រ៖