ព្រះត្រៃបិដក ភាគ ៣៥
ភិក្ខុឃើញវេទនានោះ ថាជាអនត្តា។ ម្នាលភិក្ខុទាំង ឡាយ នេះឯង បដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន។ ចប់សូត្រ ទី ៤។
[២៣៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវបដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាន ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវបដិបទានោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ បដិបទា ជាទីសប្បាយ ដើម្បីព្រះនិព្វាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់សេចក្តីនោះ ថាដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណា មិនទៀង ជាទុក្ខ មានកិរិយា ប្រែប្រួលជាធម្មតា តើគួរនឹងយល់ របស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ឃើញ ដូច្នោះទេ ព្រះអង្គ។ រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផ័ស្ស។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខ មិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណាមិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញរបស់នោះថា
ID: 636872511158400626
ទៅកាន់ទំព័រ៖