ព្រះត្រៃបិដក ភាគ ៣៥

​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​យល់ឃើញ​ ​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​នឹង​ចក្ខុ​ផង​ ​នឿយណាយ​នឹង​រូប​ផង​ ​នឿយណាយ​នឹង​ចក្ខុវិញ្ញាណ​ផង​។​បេ​។​ ​វេទនា​ណា​ ​ជា​សុខ​ ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​រមែង​នឿយណាយ​ ​នឹង​វេទនា​នោះ​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះតែ​ប្រាសចាក​តម្រេក​ ​ទើប​ចិត្ត​រួច​ស្រឡះ​បាន​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​ ​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​បដិបទា​ ​ជាទី​សប្បាយ​ ​ដើម្បី​ព្រះនិព្វាន​។​ ​ចប់​សូត្រ​ ​ទី​ ​៥​។​ ​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636872511321879976
ទៅកាន់ទំព័រ៖