ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ​ ​ដែល​មិន​មាន​កិលេស​ ​ដូចជា​កូនសិស្ស​ ​ដែល​មិន​មាន​កិលេស​ ​ដូចជា​អាចារ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​កិលេស​ ​ដូចជា​កូនសិស្ស​ ​ប្រកបដោយ​កិលេស​ ​ដូចជា​អាចារ្យ​ ​រមែង​នៅជា​ទុក្ខ​ ​មិន​សប្បាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​មាន​កិលេស​ដូចជា​កូនសិស្ស​ ​ទាំង​មិន​មាន​កិលេស​ដូចជា​អាចារ្យ​ ​រមែង​នៅជា​សុខសប្បាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ប្រកបដោយ​កិលេស​ ​ដូចជា​កូនសិស្ស​ ​ប្រកបដោយ​កិលេស​ ​ដូចជា​អាចារ្យ​ ​រមែង​នៅជា​ទុក្ខ​ ​មិន​សប្បាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលធម៌​ដ៏​លាមក​ ​មានតម្រិះ​ដ៏​ស្ទុះ​ទៅ​ ​ប្រកបដោយ​សញ្ញោជនៈ​ ​រមែង​កើតឡើង​ ​ដល់​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​ឃើញ​រូប​ដោយ​ចក្ខុ​ ​ធម៌​ទាំងនោះ​ ​រមែង​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​អកុសលធម៌​ ​ដ៏​លាមក​ ​រមែង​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ហៅ​ភិក្ខុ​នោះ​ថា​ ​អ្នក​ប្រកបដោយ​កិលេស​ ​ដូចជា​កូនសិស្ស​។​ ​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ ​រមែង​ហៅរក​នូវ​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ហៅ​ភិក្ខុ​នោះ​ថា​ ​អ្នក​ប្រកបដោយ​កិលេស​ ​ដូចជា​អាចារ្យ​។​បេ​។​ ​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636872511489189546
ទៅកាន់ទំព័រ៖