ព្រះត្រៃបិដក ភាគ ៣៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អកុសលធម៌​ ​ដ៏​លាមក​ ​មានតម្រិះ​ដ៏​ស្ទុះ​ទៅ​ ​ប្រកបដោយ​សញ្ញោជនៈ​ ​រមែង​កើតឡើង​ដល់​ភិក្ខុ​ ​ព្រោះ​លិទ្ធ​រស​ដោយ​ជិវ្ហា​ ​ធម៌​ទាំងនោះ​ ​រមែង​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​អកុសលធម៌​ ​ដ៏​លាមក​ ​រមែង​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​ហៅ​ភិក្ខុ​នោះ​ថា​ ​អ្នក​ប្រកបដោយ​កិលេស​ ​ដូចជា​កូនសិស្ស​។​ ​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ ​រមែង​ហៅរក​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​ហៅ​ភិក្ខុ​នោះ​ថា​ ​អ្នក​ប្រកបដោយ​កិលេស​ ​ដូចជា​អាចារ្យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​ ​នៅ​មាន​ទៀត​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​មានតម្រិះ​ដ៏​ស្ទុះ​ទៅ​ ​ប្រកបដោយ​សញ្ញោជនៈ​ ​រមែង​ ​កើតឡើង​ដល់​ភិក្ខុ​ ​ព្រោះ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​ធម៌​ទាំងនោះ​ ​រមែង​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​អកុសលធម៌​ ​ដ៏​លាមក​ ​រមែង​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​ហៅ​ភិក្ខុ​នោះ​ថា​ ​អ្នក​ប្រកបដោយ​កិលេស​ ​ដូចជា​កូនសិស្ស​។​ ​អកុសលធម៌​ដ៏​ ​លាមក​ទាំងនោះ​ ​រមែង​ហៅរក​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​ហៅ​ភិក្ខុ​នោះ​ថា​ ​អ្នក​ប្រកបដោយ​កិលេស​ ​ដូចជា​អាចារ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​កិលេស​ ​ដូចជា​កូនសិស្ស​ ​ប្រកបដោយ​កិលេស​ ​ដូចជា​អាចារ្យ​រមែង​នៅជា​ទុក្ខ​ ​មិន​សប្បាយ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636872511690201043
ទៅកាន់ទំព័រ៖