ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មិន​មាន​កិលេស​ដូចជា​កូនសិស្ស​ ​និង​មិន​មាន​ ​កិលេស​ដូចជា​អាចារ្យ​ ​រមែង​នៅជា​សុខសប្បាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសលធម៌​ដ៏​លាមក​ ​មានតម្រិះ​ដ៏​ស្ទុះ​ទៅ​ ​ប្រកបដោយ​សញ្ញោជនៈ​ ​រមែង​មិនកើត​ឡើង​ ​ដល់​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​ឃើញ​រូប​ដោយ​ចក្ខុ​ ​ធម៌​ទាំងនោះ​ ​រមែង​មិន​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​រមែង​មិន​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​ហៅ​ភិក្ខុ​នោះ​ថា​ ​អ្នក​មិន​មាន​កិលេស​ដូចជា​កូនសិស្ស​។​ ​អកុសលធម៌​ដ៏​លាមក​ទាំងនោះ​ ​រមែង​មិន​ហៅរក​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​ហៅ​ភិក្ខុ​នោះ​ថា​ ​អ្នក​មិន​មាន​កិលេស​ ​ដូចជា​អាចារ្យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អកុសលធម៌​ដ៏​លាមក​ ​មានតម្រិះ​ដ៏​ស្ទុះ​ទៅ​ ​ប្រកបដោយ​សញ្ញោជនៈ​ ​រមែង​មិនកើត​ឡើង​ដល់​ភិក្ខុ​ ​ព្រោះ​លិទ្ធ​រស​ ​ដោយ​ជិវ្ហា​ ​ធម៌​ទាំងនោះ​ ​រមែង​មិន​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​រមែង​មិន​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ ​តថាគត​ហៅ​ភិក្ខុ​នោះ​ថា​ ​អ្នក​មិន​មាន​កិលេស​ ​ដូចជា​កូនសិស្ស​។​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​រមែង​មិន​ហៅរក​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ហៅ​ភិក្ខុ​នោះ​ថា​ ​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636872511881201967
ទៅកាន់ទំព័រ៖