ព្រះត្រៃបិដក ភាគ ៣៥

​អ្នក​មិន​មាន​កិលេស​ ​ដូចជា​អាចារ្យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អកុសលធម៌​ដ៏​លាមក​ ​មានតម្រិះ​ដ៏​ស្ទុះ​ទៅ​ ​ប្រកបដោយ​សញ្ញោជនៈ​ ​រមែង​មិនកើត​ឡើង​ ​ដល់​ភិក្ខុ​ ​ព្រោះ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​ធម៌​ទាំងនោះ​ ​រមែង​មិន​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​អកុសលធម៌​ដ៏​លាមក​ ​រមែង​មិន​នៅក្នុង​ទី​ជិត​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ ​តថាគត​ហៅ​ភិក្ខុ​នោះ​ថា​ ​អ្នក​មិន​មាន​កិលេស​ដូចជា​កូនសិស្ស​។​ ​ពួក​អកុសលធម៌​ដ៏​លាមក​ ​រមែង​មិន​ហៅរក​ភិក្ខុ​នោះ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​ហៅ​ភិក្ខុ​នោះ​ថា​ ​អ្នក​មិន​មាន​កិលេស​ ​ដូចជា​អាចារ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ប្រកបដោយ​កិលេស​ ​ដូចជា​កូនសិស្ស​ ​និង​មិន​ប្រកបដោយ​កិលេស​ ​ដូចជា​អាចារ្យ​ ​រមែង​នៅជា​សុខសប្បាយ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ​ ​ដែល​មិន​មាន​កិលេស​ ​ដូចជា​កូនសិស្ស​ ​និង​មិន​មាន​កិលេស​ ​ដូចជា​អាចារ្យ​ ​បែបនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​កិលេស​ ​ដូចជា​កូនសិស្ស​ ​និង​ប្រកបដោយ​កិលេស​ ​ដូចជា​អាចារ្យ​ ​រមែង​នៅជា​ទុក្ខ​ ​មិន​សប្បាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​មាន​កិលេស​ ​ដូចជា​កូនសិស្ស​ ​និង​មិន​មាន​កិលេស​ ​ដូចជា​អាចារ្យ​ ​រមែង​នៅ​សុខសប្បាយ​។​ ​ចប់​សូត្រ​ ​ទី៦​។​ ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636872512064572456
ទៅកាន់ទំព័រ៖