ព្រះត្រៃបិដក ភាគ ៣៥
[២៣៦] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកបរិព្វាជកជាតិរិ្ថយដទៃ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះសមណគោតម មានប្រយោជន៍អ្វី។ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាតិរិ្ថយដទៃ សួរយ៉ាងនេះ អ្នកទាំងឡាយ ត្រូវដោះស្រាយនឹងពួកបរិព្វាជក ជាតិរ្ថិយដទៃនោះ យ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹងនូវទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកបរិព្វាជក ជាតិរ្ថិយដទៃ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះសមណគោតម ដើម្បីកំណត់ដឹង នូវទុក្ខណា ទុក្ខនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើគេសួរអ្នកទាំងឡាយ យ៉ាងនេះ អ្នកទាំងឡាយ ត្រូវដោះស្រាយ នឹងពួកបរិព្វាជក ជាតិរិ្ថយដទៃ យ៉ាងនេះថា ម្នាលអាវុសោ ចក្ខុជាទុក្ខ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវចក្ខុជាទុក្ខនោះ រូបជាទុក្ខ
ID: 636872512244362739
ទៅកាន់ទំព័រ៖