ព្រះត្រៃបិដក ភាគ ៣៥
ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវរូបជាទុក្ខនោះ ចក្ខុវិញ្ញាណជាទុក្ខ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវចក្ខុវិញ្ញាណជាទុក្ខនោះ ចក្ខុសម្ផ័ស្សជាទុក្ខ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវចក្ខុសម្ផ័ស្សជាទុក្ខនោះ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាទុក្ខ។ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវវេទនាជាទុក្ខនោះ។បេ។ ជិវ្ហាជាទុក្ខ មនោជាទុក្ខ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវមនោជាទុក្ខនោះ។បេ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះ ក៏ជាទុក្ខ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវវេទនាជាទុក្ខនោះ។ ម្នាលអាវុសោ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីកំណត់ដឹង នូវទុក្ខនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើគេសួរអ្នកទាំងឡាយ យ៉ាងនេះហើយ ត្រូវអ្នកទាំងឡាយ ដោះស្រាយនឹងពួកបរិព្វាជក ជាតិរិ្ថយដទៃនោះ យ៉ាងនេះឯង។ ចប់សូត្រ ទី ៧។
ID: 636872512431763458
ទៅកាន់ទំព័រ៖