ព្រះត្រៃបិដក ភាគ ៣៥
ម្នាលភិក្ខុទាំងឡាយ ហេតុដែលភិក្ខុវៀរលែងជំនឿ វៀរលែងសេចក្តីគាប់ចិត្ត វៀរលែងការឮតៗគ្នា វៀរលែងសេចក្តីត្រិះរិះនូវហេតុ វៀរសលែងសេចក្តីពេញចិត្ត តាមសេចក្តីយល់ឃើញ ហើយបានសម្រេចអរហត្ត ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ក៏មានដែរ។
[២៣៨] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលភិក្ខុវៀរលែងជំនឿ។បេ។ វៀរលែងសេចក្តីគាប់ចិត្ត តាមសេចក្តីយល់ឃើញ ហើយបានសម្រេចអរហត្ត ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមាននៅខាងក្នុងថា អាត្មាអញ មានរាគៈ ទោសៈ មោហៈ នៅខាងក្នុង
ID: 636872512864558212
ទៅកាន់ទំព័រ៖