ព្រះត្រៃបិដក ភាគ ៣៥
[២៣៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុលិទ្ធភ្លក្សរសដោយ ជិវ្ហា ដឹងច្បាស់នូវរាគៈទោសៈមោហៈ ដែលមាននៅខាងក្នុង។បេ។ ថារាគៈ ទោសៈ មោហៈ ខាងក្នុង ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមិនមានខាងក្នុងថា អាត្មាអញ មិនមានរាគៈ ទោសៈ មោហៈ ខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលិទ្ធភ្លក្សរសដោយជិវ្ហា ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមាននៅខាងក្នុងថា អាត្មាអញ មានរាគៈ ទោសៈ មោហៈ នៅខាងក្នុង ដឹងច្បាស់នូវរាគៈ ទោសៈ មោហៈ ដែលមិនមាននៅខាងក្នុងថា អាត្មាអញ មិនមានរាគៈ ទោសៈ មោហៈ នៅខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ របស់តថាគត គេត្រូវដឹងដោយជំនឿក្តី ដឹងដោយសេចក្តីគាប់ចិត្តក្តី ដឹងដោយការឮតៗ គ្នាក្តី ដឹងដោយសេចក្តីត្រិះរិះ នូវហេតុក្តី ដឹងដោយសេចក្តីគាប់ចិត្ត ព្រោះសេចក្តីយល់ឃើញក្តី តើមានឬទេ។ មិនមានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ក្រែងធម៌ទាំងឡាយ របស់តថាគត គេត្រូវឃើញដោយប្រាជ្ញា ហើយដឹងដូច្នោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ នេះឯងក៏ជាហេតុ
ID: 636872513264561091
ទៅកាន់ទំព័រ៖