ព្រះត្រៃបិដក ភាគ ៣៥

ឃើញ​ ​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ ​ក្នុង​មនិន្រ្ទិយ​ ​រមែង​នឿយណាយ​នឹង​មនិន្រ្ទិយ​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​។​បេ​។​ ​ញាណ​ក៏​កើតឡើង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​។​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​បរិបូណ៌​ដោ​ឥន្រ្ទិយ​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ​ឯង​។​ ​ចប់​សូត្រ​ ​ទី​ ​៩​។​ ​
 [​២៤២​]​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រះអង្គ​ត្រាស់​ថា​ ​ភិក្ខុ​ជា​ធម្មកថិក​ ​ភិក្ខុ​ជា​ធម្មកថិក​ ​ប​ពិ​ព្រះអង្គ​ដ៏​ចម្រើន​ ​ភិក្ខុ​ជា​ធម្មកថិក​ ​តើ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​សម្តែង​ធម៌​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​វិនាស​ ​ដើម្បី​រំលត់​ ​នូវ​ចក្ខុ​ ​ទើប​គួរ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636872513862825310
ទៅកាន់ទំព័រ៖