ព្រះត្រៃបិដក ភាគ ៣៥

​ហៅថា​ភិក្ខុ​ជា​ធម្មកថិក​។​ ​បើ​ភិក្ខុ​ប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​វិនាស​ ​ដើម្បី​រំលត់​ ​នូវ​ចក្ខុ​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​ជា​អ្នកប្រតិបត្តិ​ ​ដ៏​សមគួរ​ដល់​ធម៌​។​ ​បើ​ភិក្ខុ​មានចិត្ត​រួច​ស្រឡះ​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​វិនាស​ ​ព្រោះ​រំលត់​ ​ព្រោះ​មិន​ប្រកាន់​ ​នូវ​ចក្ខុ​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ដល់​នូវ​ទិដ្ឋធម្ម​និព្វាន​។​បេ​។​ ​បើ​ភិក្ខុ​សម្តែង​ធម៌​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​វិនាស​ ​ដើម្បី​រំលត់​នូវ​ជិវ្ហា​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​ជា​ធម្មកថិក​។​បេ​។​ ​បើ​ភិក្ខុ​សម្តែង​ធម៌​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​វិនាស​ ​ដើម្បី​រំលត់​នូវ​ចិត្ត​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​ជា​ធម្មកថិក​។​ ​បើ​ភិក្ខុ​ប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​វិនាស​ ​ដើម្បី​រំលត់​ ​នូវ​ចិត្ត​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​ជា​អ្នកប្រតិបត្តិ​ ​ដ៏​សមគួរ​ដល់​ធម៌​។​ ​បើ​ភិក្ខុ​មានចិត្ត​រួច​ស្រឡះ​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​វិនាស​ ​ព្រោះ​រំលត់​ ​ព្រោះ​មិន​ប្រកាន់​ ​នូវ​ចិត្ត​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ដល់​នូវ​ទិដ្ឋធម្ម​និព្វាន​។​ ​ចប់​សូត្រ​ ​ទី​ ​១០​។​ ​

​ចប់​ ​នវ​បុរាណ​វគ្គ​ ​ទី៥​។​

ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636872514049605993
ទៅកាន់ទំព័រ៖