ព្រះត្រៃបិដក ភាគ ៣៥
អស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើទុកក្នុងចិត្ត នូវជិវ្ហា ដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃជិវ្ហា ដែលមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវជិវ្ហា ដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាពនៃជិវ្ហា ដែលមិនទៀងផង ក៏រមែងនឿយណាយនឹងជិវ្ហា ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើទុកក្នុងចិត្ត នូវចិត្តដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃចិត្ត ដែលមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវចិត្ត ដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាពនៃចិត្ត ដែលមិនទៀងផង ក៏រមែងនឿយណាយនឹងចិត្ត ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។ ចប់សូត្រ ទី៣។
ID: 636872514991249852
ទៅកាន់ទំព័រ៖