ព្រះត្រៃបិដក ភាគ ៣៥
[២៤៩] គ្រានោះឯង ព្រះមហាកោដ្ឋិកៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះមហាកោដ្ឋិកៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ សម្តែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ បានស្តាប់ធម៌ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង ចៀសចេញអំពីពួក ជាអ្នកមិនប្រមាទ ព្យាយាមដុតកំដៅកិលេស បញ្ជូនចិត្តទៅរកព្រះនិព្វាន។ ម្នាលកោដ្ឋិកៈ របស់ណា មិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ម្នាលកោដ្ឋិកៈ របស់អ្វី ដែលមិនទៀង។ ម្នាលកោដ្ឋិកៈ ចក្ខុមិនទៀង ត្រូវអ្នកលះបង់ សេចក្តីប៉ុនប៉ង ក្នុងចក្ខុនោះចេញ។ រូបមិនទៀង ត្រូវអ្នកលះបង់ សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ ចក្ខុវិញ្ញាណមិនទៀង ត្រូវអ្នកលះបង់ សេចក្តីប៉ុនប៉ង ក្នុងចក្ខុវិញ្ញាណនោះចេញ។ ចក្ខុសម្ផ័ស្ស មិនទៀង ត្រូវអ្នកលះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុសម្ផ័ស្សនោះចេញ។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ
ID: 636872515743622885
ទៅកាន់ទំព័រ៖