ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៥០​]​ ​គ្រានោះ​ឯង​។​បេ​។​ ​ម្នាល​កោ​ដ្ឋិ​កៈ​ ​របស់​ណា​ជា​ទុក្ខ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ ​ប៉ុនប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ម្នាល​កោ​ដ្ឋិ​កៈ​ ​របស់​អ្វី​ជា​ទុក្ខ​។​ ​ម្នាល​កោ​ដ្ឋិ​កៈ​ ​ចក្ខុ​ជា​ទុក្ខ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ចក្ខុ​នោះ​ចេញ​។​ ​រូប​ជា​ទុក្ខ​ ​ត្រូវ​អ្នក​លះបង់​ ​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​រូប​នោះ​ចេញ​។​ ​ចក្ខុវិញ្ញាណ​ជា​ទុក្ខ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ចក្ខុវិញ្ញាណ​នោះ​ចេញ​។​ ​ចក្ខុ​សម្ផ័​ស្ស​ជា​ទុក្ខ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ចក្ខុ​សម្ផ័​ស្ស​នោះ​ចេញ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​ជា​ទុក្ខ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​វេទនា​នោះ​ចេញ​។​បេ​។​ ​ជិវ្ហា​ជា​ទុក្ខ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ជិវ្ហា​នោះ​ចេញ​។​បេ​។​ ​មនោ​ជា​ទុក្ខ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​មនោ​នោះ​ចេញ​។​ ​ធម្មារម្មណ៍​ជា​ទុក្ខ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ធម្មារម្មណ៍​នោះ​ចេញ​។​ ​មនោវិញ្ញាណ​ ​ជា​ទុក្ខ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​មនោវិញ្ញាណ​នោះ​ចេញ​។​ ​មនោ​សម្ផ័​ស្ស​ជា​ទុក្ខ​ ​ត្រូវ​អ្នក​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​មនោ​សម្ផ័​ស្ស​នោះ​ចេញ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636872516441742815
ទៅកាន់ទំព័រ៖