ព្រះត្រៃបិដក ភាគ ៣៥

​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​វេទនា​នោះ​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​មិច្ឆាទិដ្ឋិ​បាន​។​ ​ម្នាល​ភិក្ខុ​ ​កាល​បុគ្គល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ឯង​ ​ទើប​លះបង់​មិច្ឆាទិដ្ឋិ​បាន​។​ ​ចប់​សូត្រ​ ​ទី​ ​១០​។​ ​
 ​[​២៥៣​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​។​បេ​។​ ​ក្រាបបង្គំទូល​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាល​បុគ្គល​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​ទើប​លះ​បង់​សក្កា​យ​ទិដ្ឋិ​បាន​។​ ​ម្នាល​ភិក្ខុ​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​ចក្ខុ​ ​ថា​ជា​ទុក្ខ​ ​ទើប​លះ​បង់​សក្កា​យ​ទិដ្ឋិ​បាន​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​រូប​ ​ថា​ជា​ទុក្ខ​ ​ទើប​លះ​បង់​សក្កា​យ​ទិដ្ឋិ​បាន​។​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​ចក្ខុវិញ្ញាណ​ ​ថា​ជា​ទុក្ខ​ ​ទើប​លះ​បង់​សក្កា​យ​ទិដ្ឋិ​បាន​។​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​ចក្ខុ​សម្ផ័​ស្ស​ ​ថា​ជា​ទុក្ខ​ ​ទើប​លះ​បង់​សក្កា​យ​ទិដ្ឋិ​បាន​។​បេ​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​វេទនា​នោះ​ ​ថា​ជា​ទុក្ខ​ ​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636872517071318825
ទៅកាន់ទំព័រ៖