ព្រះត្រៃបិដក ភាគ ៣៥
ទើបលះបង់សក្កាយទិដ្ឋិបាន។ ម្នាលភិក្ខុ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបលះបង់សក្កាយទិដ្ឋិបាន។ ចប់សូត្រ ទី ១១។
[២៥៤] គ្រានោះឯង ភិក្ខុមួយរូប។បេ។ ក្រាបបង្គំទូលសួរ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបលះបង់អត្តានុទិដ្ឋិបាន។ ម្នាលភិក្ខុ កាលបុគ្គលដឹង ឃើញចក្ខុ ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញរូប ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញចក្ខុវិញ្ញាណ ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។ កាលបុគ្គលដឹង ឃើញចក្ខុសម្ផ័ស្ស ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ កាលបុគ្គលដឹង ឃើញវេទនានោះ ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។បេ។ កាលបុគ្គលដឹង ឃើញជិវ្ហា ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។បេ។ កាលបុគ្គលដឹង ឃើញចិត្ត ថាជាអនត្តា ទើបលះបង់អត្តានុទិដ្ឋិបាន។ ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផ័ស្ស
ID: 636872517300771949
ទៅកាន់ទំព័រ៖