ព្រះត្រៃបិដក ភាគ ៣៥
[២៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ ដើម្បីការលះបង់ នូវអាយតនៈទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចាំស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ធម៌សម្រាប់ការលះបង់ នូវអាយតនៈទាំងពួង ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវលះបង់ចក្ខុ អ្នកទាំងឡាយ ត្រូវលះបង់រូប អ្នកទាំងឡាយ ត្រូវលះបង់ចក្ខុវិញ្ញាណ អ្នកទាំងឡាយ ត្រូវលះបង់ចក្ខុសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ អ្នកទាំងឡាយ ត្រូវលះបង់ នូវវេទនានោះចេញ។ អ្នកទាំងឡាយ ត្រូវលះបង់សោតៈ។ អ្នកទាំងឡាយ ត្រូវលះបង់ឃានៈ។ អ្នកទាំងឡាយ ត្រូវលះបង់ជិវ្ហា អ្នកទាំងឡាយ ត្រូវលះបង់រស អ្នកទាំងឡាយ ត្រូវលះបង់ជិវ្ហាវិញ្ញាណ អ្នកទាំងឡាយ ត្រូវលះបង់ជិវ្ហាសម្ផ័ស្ស ទោះបីវេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ អ្នកទាំងឡាយ ត្រូវលះបង់ នូវវេទនានោះចេញ។ អ្នកទាំងឡាយ ត្រូវលះបង់កាយ។ អ្នកទាំងឡាយ ត្រូវលះបង់មនោ អ្នកទាំងឡាយ ត្រូវលះបង់ធម្មារម្មណ៍ អ្នកទាំងឡាយ ត្រូវលះបង់មនោវិញ្ញាណ អ្នកទាំងឡាយ ត្រូវលះបង់មនោសម្ផ័ស្ស ទោះបីវេទនាណា
ID: 636872386000011975
ទៅកាន់ទំព័រ៖