ព្រះត្រៃបិដក ភាគ ៣៥

​ស​ដ្ឋី​បេយ្យាល​


 ​[​២៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​លះបង់​ ​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​អ្វី​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ចក្ខុ​នោះ​ចេញ​។​បេ​។​ ​ជិវ្ហា​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​ជិវ្ហា​នោះ​ចេញ​។​បេ​។​ ​មនោ​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​មនោ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​តម្រេក​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​អ្វី​ ​ដែល​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​តម្រេក​ ​ក្នុង​ចក្ខុ​នោះ​ចេញ​។​បេ​។​ ​ជិវ្ហា​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​តម្រេក​ ​ក្នុង​ជិវ្ហា​នោះ​ចេញ​។​បេ​។​ ​មនោ​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​តម្រេក​ ​ក្នុង​មនោ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​ ​មិន​ទៀង​ ​ត្រូវ​អ្នក​ទាំងឡាយ​ ​លះបង់​តម្រេក​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​មិន​ទៀង​ ​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636872517736946897
ទៅកាន់ទំព័រ៖