ព្រះត្រៃបិដក ភាគ ៣៥
ត្រូវអ្នកទាំងឡាយ លះបង់ឆន្ទរាគ ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនទៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់ឆន្ទរាគ ក្នុងចក្ខុនោះចេញ។បេ។ ជិវ្ហាមិនទៀង ត្រូវអ្នកទាំងឡាយលះបង់ឆន្ទរាគក្នុងជិវ្ហានោះចេញ។បេ។ មនោមិនទៀង ត្រូវអ្នកទាំងឡាយ លះបង់ឆន្ទរាគ ក្នុងមនោនោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង ត្រូវអ្នកទាំងឡាយ លះបង់ឆន្ទរាគ ក្នុងរបស់នោះចេញ។
[២៥៦] ម្នាលភិក្ខុទាំងឡាយ របស់ណាជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ម្នាលភិក្ខុទាំងឡាយ អ្វីជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងចក្ខុនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។បេ។ ជិវ្ហាជាទុក្ខ។បេ។ មនោជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងមនោនោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។ ម្នាលភិក្ខុទាំងឡាយ របស់ណាជាទុក្ខ ត្រូវអ្នកទាំងឡាយ លះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ ត្រូវលះបង់រាគៈ។ ត្រូវលះបង់ឆន្ទរាគ។
ID: 636872517954569344
ទៅកាន់ទំព័រ៖